គន្លឹះថែទាំសុខភាព ៦ ចំនុចសម្រាប់ស្រ្តីដែលមានមានវ័យចាប់ពី ៤០ឆ្នាំ

ស្ត្រីដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅអាចជួបប្រទះនឹងបម្រែបម្រួលមួយចំនួន ដូច្នេះដើម្បីដោះស្រាយនូវបញ្ហាសុខភាពទាំងនោះ អ្នកអាចអនុវត្តនូវគន្លឹះថែទាំសុខភាពមួយចំនួនដូចខាងក្រោមនេះ៖

១. ការអនុវត្តតាមរបបអាហារអោយមានតុល្យភាពល្អ

អ្នកគួរបរិភោគផ្លែឈើស្រស់ បន្លែ ពពួកសណ្តែក និង គ្រាប់ធញ្ញជាតិ ហើយជៀសវាងការបរិភោគអាហារដែលមានរសជាតិហិល អាហារសំបូរខ្លាញ់ច្រើន អាហារសម្រន់ និងអាហារកែច្នៃ ។ អ្នកគួរតែពិសារគ្រឿងស្រវឹងក្នុងកំរិតមធ្យមប៉ុណ្តោះ ដែលមិនបណ្តាលអោយប៉ះពាល់ដល់សុខភាព រួមទាំងចៀសវាងការជក់បារី ។

២. ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ

អ្នកត្រូវតែធ្វើលំហាត់ប្រាណអោយបានទៀងទាត់ ដើម្បីអោយរាងកាយរបស់អ្នកមានសកម្មភាពជាប្រចាំ។ លំហាត់ប្រាណមួយចំនួនដែលជាជម្រើសដ៏ល្អសម្រាប់សុខភាពរបស់អ្នករួមមាន ការរាំចង្វាក់សាំបា ការដើរ លំហាត់ប្រាណបែបអេរ៉ូប៊ីក ការហែលទឹក ការរត់ និងលំហាត់ប្រាណផ្សេងទៀតដែលមានសកម្មភាពស្រដៀងគ្នានេះ ។ ការធ្វើលំហាត់ប្រាណបែបនេះអាចជួយអោយអ្នកមានសុខភាពល្អ និង ចៀសផុតពីជម្ងឺនានា ។

៣. អ្នកមិនត្រូវមើលរំលងចំពោះការធ្វើតេស្តសុខភាព

ទោះបីជាអ្នកធ្វើលំហាត់ប្រាណ និងយកចិត្តទុកដាក់លើរបបអាហារដែលអ្នកទទួលទានក៏ដោយ ការធ្វើតេស្តពិនិត្យសុខភាពគឺនៅតែមានសារៈសំខាន់ ដើម្បីអាចធានាបានថាសិរីរាង្គកាយរបស់អ្នកមានសុខភាពល្អ។ ការធ្វើតេស្តសុខភាពទូទៅមួយចំនួនរួមមាន ការពិនិត្យសម្ពាធឈាម ការធ្វើតេស្តអរម៉ូនទីរ៉ូអ៊ីត ការធ្វើតេស្តរកកម្រិតជាតិស្ករ និងខ្លាញ់ក្នុងឈាមជាដើម។ លើសពីនេះ អ្នកក៏គួរតែពិនិត្យសុខភាពរបស់អ្នកជាប្រចាំទាក់ទងនឹង ភ្នែក ស្បែក ធ្មេញ ពិនិត្យអេកូដោះ និងការពិនិត្យតំបន់អាងត្រគាកផងដែរ។

៤. ការថែទាំឆ្អឹង និង សាច់ដុំអោយបានរឹងមាំ

ស្ត្រីអាចនឹងប្រឈមមុខជាមួយជម្ងឺពុកឆ្អឹង (ការចុះខ្សោយនៃឆ្អឹងប៉ុន្តែវាស្ថិតនៅក្នុងកម្រិតធម្មតា) និងការស្ពោតឆ្អឹង (ការបាត់បង់ភាពរឹងមាំរបស់ឆ្អឹងដែលបណ្តាលអោយទៅជាជម្ងឺ)។ លក្ខខណ្ឌទាំងនេះអាចបណ្តាលអោយមានការបាក់ឆ្អឹងនាពេលខាងមុខ ដូច្នេះដើម្បីជៀសវាងផលលំបាកទាំងនេះនៅពេលអនាគត ការទទួលទានសារធាតុកាល់ស្យូមអោយបានទៀងទាត់ពិតជាមានសារៈសំខាន់ខ្លាំងណាស់។

៥. ការរក្សាអារម្មណ៏អោយល្អ ចៀសវាងពីភាពតានតឹង

អ្នកអាចមានអារម្មណ៍តានតឹងក្នុងការដោះស្រាយបញ្ហាការងារ គ្រួសារ និង ការប្តេជ្ញាចិត្តលើការងារផ្សេងៗ ពីព្រោះការគ្រប់គ្រងលើរឿងជាច្រើនក្នុងពេលតែមួយ អាចបណ្តាលអោយអ្នកមានអារម្មណ៏តានតឹង។ ភាពតានតឹងមានទំនាក់ទំនងទៅនឹងបញ្ហាសុខភាពជាច្រើន ដូចេ្នះដើម្បីដោះស្រាយជាមួយភាពតានតឹងទាំងនោះ អ្នកអាចសាកល្បងវិធីសាស្រ្តក្នុងការលំហែអារម្មណ៏មួយចំនួន ដូចជាការហាត់យូហ្គា និង ការសម្មាធិដែលវាអាចជួយអោយអ្នកស្ងប់អារម្មណ៏ និងបន្ថយភាពតានតឹងបាន។

៦. ត្រូវយល់ដឹងពីប្រវត្តិគ្រួសាររបស់អ្នក

អ្នកត្រូវតែដឹងអំពីជម្ងឺនិងលក្ខខណ្ឌដែលអាចយកឈ្នះជម្ងឺរបស់ក្រុមគ្រួសារអ្នក​ ដែលវាអាចជាជំហានបង្ការនិងការពារអ្នកពីស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ។ លើសពីនេះទៅទៀត អ្នកក៏ត្រូវតែចែករំលែកអំពីប្រវិត្តជម្ងឺរបស់អ្នកទៅកាន់កូនៗរបស់អ្នកផងដែរ ។

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.