គន្លឹះថែទាំសុខភាព សម្រាប់ស្រ្តីមានផ្ទៃពោះ

ស្រ្តីមានផ្ទៃពោះដែលមានសុខភាពល្អត្រូវបានទទួលការថែទាំដែលប្រកបដោយគុណភាពពីសំណាក់គ្រូពេទ្យ ឬ ឆ្មបដែលអាចផ្តល់នូវផាសុខភាព ការថែទាំសុខភាពផ្លូវចិត្ត និងជួយកាត់បន្ថយភាពតានតឹងរបស់ពួកគេ។ លើសពីនេះទៅទៀត ការផ្លាស់ប្តូរបន្ថែមទៅលើទម្លាប់រស់នៅដែលប្រកបដោយសុខភាពល្អ នៅមិនទាន់យឺតពេលនោះទេសម្រាប់អ្នក ពីព្រោះអ្នកអាចនឹងស៊ាំជាមួយនឹងទម្លាប់រស់នៅបែបនេះ នៅពេលដែលអ្នកចាប់ផ្តើមផ្តល់នូវការរស់នៅដ៏ល្អបំផុតមួយតាមដែលអាចធ្វើទៅបានសម្រាប់កូនរបស់អ្នក។ អត្ថបទមួយនេះនឹងផ្តល់នូវគន្លឹះមួយចំនួនក្នុងការថែទាំសុខភាពដែលមានអត្ថប្រយោជន៍សម្រាប់អ្នកក្នុងដំណើរការពរពោះដ៏អស្ចារ្យមួយនេះ។

១. ថែរក្សាប្រព័ន្ធភាពស៊ាំរបស់អ្នកអោយរឹងមាំ

អ្នកអាចងាយនឹងកើតរោគផ្តាសាយ និងឆ្លងវីរុសគ្រុនផ្តាសាយ ជាពិសេសនៅពេលអាកាសធាតុចុះត្រជាក់ គឺដោយសារតែការចុះខ្សោយនូវប្រព័ន្ធភាពស៊ាំរបស់អ្នកនៅក្នុងកំឡុងពេលពរពោះ។ ដូច្នេះដើម្បីថែរក្សាប្រព័ន្ធភាពស៊ាំរបស់អ្នកអោយបានរឹងមាំក្នុងកំឡុងពេលពរពោះ អ្នកត្រូវទទួលទានទឹកអោយបានច្រើន និងជ្រើសរើសបរិភោគអាហារណាដែលជួយអោយអ្នកមានសុខភាពល្អ។ អ្នកត្រូវចងចាំថា អ្នកកំពុងតែបរិភោគអាហារសម្រាប់ខ្លួនអ្នកនិងកូនរបស់អ្នក ដូចេ្នះត្រូវប្រាកដថាអ្នកបរិភោគអាហារ បានត្រឹមត្រូវ និងសមស្រប។

២. ចាក់វ៉ាក់សាំងបង្គារជម្ងឺផ្តាសាយ

ការចាក់វ៉ាក់សាំងបង្គារជម្ងឺផ្តាសាយគឺជារឿងចាំបាច់ដែលស្រ្តីមានផ្ទៃពោះត្រូវធ្វើ ដោយសារប្រព័ន្ធភាពស៊ាំរបស់ពួកគេនឹងចុះខ្សោយនៅក្នុងសបា្តហ៍ណាមួយកំឡុងពេលពរពោះ។ ផ្តាសាយអាចបង្គរទៅជាជម្ងឺធ្ងន់ធ្ងរដល់ម្តាយ និងបណ្តាលអោយមានផលវិបាកក្នុងកំឡុងពេលមានផ្ទៃពោះ។

៣. រក្សាលំនឹងជាតិទឹកក្នុងរាងកាយ

អ្នកមិនត្រូវបង្ខំខ្លួនឯងខ្លាំងពេក ឬបណ្តោយអោយរាងកាយរបស់អ្នកឡើងកំដៅខ្លាំង ឬក៏ខ្សោះជាតិទឹកខ្លាំងក្នុងពេលធ្វើសកម្មភាពណាមួយនោះទេ ព្រោះការបាត់បង់ជាតិទឹកអាចបង្គរគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកនិងកូនរបស់អ្នក។ វាដូចគ្នាដែរទៅនឹង ការបាត់បង់ជាតិទឹកនិងសំណើមពីរាងកាយនៅក្នុងរដូវរងារ នៅពេលដែលសីតុណ្ហភាពមានលក្ខណៈស្ងួតខ្លាំង។ ទោះបីជាអ្នកមិនមានអារម្មណ៍ថាស្រេកទឹកក៏ដោយ ប៉ុន្តែនៅក្នុងពេលពរពោះរាងកាយរបស់អ្នកត្រូវការជាតិទឹកច្រើនជាងធម្មតា ហើយអ្នកគួរតែកាត់បន្ថយការទទួលទានទឹកមុនពេលជិតចូលដំណេក។

៤. បរិភោគអាហារសុខភាពនិងប្រកបដោយសុវតិ្ថភាព

ក្នុងពេលពរពោះអ្នកមិនគួរបរិភោគអាហារគ្រប់មុខតាមចិត្តអ្នកចង់នោះទេ ផ្ទុយទៅវិញអ្នកគួរតែផ្តោតទៅលើការទទួលទានអាហារដែលសំបូរសារធាតុចិញ្ចឹមដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិសុខភាព សាច់ដែលជាប់ខ្លាញ់តិច និងគ្រឿងសមុទ្រដែលមានសុវត្ថិភាពក្នុងការទទួលទាន និងគ្មានសារធាតុបណ្តាលអោយអាឡែកស៊ី ឬមានផ្ទុកនូវបាក់តេរី។ អ្នកគួរតែកំនត់បរិមាណកាហ្វេក្នុងការទទួលទាន ឬ ចៀសវាងការផឹកកាហ្វេ និងរក្សាអោយបាននូវការអនុវត្តន៍របបអាហារសុខភាព រួមទាំងទទួលទានសារធាតុអាស៊ីតហ្វូលិក ជាតិដែក និងលេបវីតាមីនមុនពេលសម្រាលជារៀងរាល់ថ្ងៃដើម្បីជួយបង្កើនជាតិអ៊ីយ៉ូតដល់រាងកាយ ។

៥. ចៀសវាងបរិភោគអាហារដែលសំបូរជាតិស្ករ

អ្នកត្រូវកំនត់បរិមាណ ឬ ចៀសវាងបរិភោគពពួកគ្រាប់ធញ្ញជាតិ និងអាហារសំបូរជាតិម្សៅ ដែលមានផ្ទុកនៅក្នុងចំណីអាហារដូចជា នំដុត នំបុ័ងពណ៌ស និងអាហារសម្រន់មួយចំនួន។ អ្នកគួរតែជ្រើសរើសបរិភោគអាហារ និងភេសជ្ជៈណាដែលមានបន្ថែមនូវជាតិស្ករ ខ្លាញ់ឆ្អែត និង សារធាតុសូដ្យូមក្នុងបរិមាណតិចតួច ដោយសារអាហារទាំងនេះអាចបណ្តោលអោយអ្នកឡើងទម្ងន់ និងបាត់បង់ជាតិទឹក ដែលវាអាចអោយការពរពោះកាន់តែមានភាពលំបាកបន្ថែមទៀត។

៦. ទទួលទានដំណេកអោយបានគ្រប់គ្រាន់

អ្នកគួររៀបចំកាលវិភាគ និង ចាប់ទុកការគេងបស់អ្នកជាអាទិភាពចំបង ។ អ្នកគួរតែគេងនៅពេលណាដែលអ្នកអាចគេងបាន និងគេងថ្ងៃតាមតម្រូវការរបស់អ្នក ដោយត្រូវប្រាកដថាអ្នកទទួលដំណេកបានគ្រប់គ្រាន់។ ការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ និងស្គាល់ពីរបៀបនៃការគេងដែលល្អបំផុតសម្រាប់អ្នក ក៏មានសារៈសំខាន់ផងដែរ ដោយសារស្ត្រីមានផ្ទៃពោះភាគច្រើនត្រូវទ្រទម្ងន់បន្ថែមប្រមាណពី ១០ ទៅ ១៥ ផោន ។
ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.