គន្លឹះចម្បង ៤ យ៉ាងក្នុងការថែរក្សាស្បែកអោយភ្លឺថ្លាពីធម្មជាតិ

មនុស្សគ្រប់រូបតែងតែប្រាថ្នាអោយមានស្បែកសភ្លឺថ្លាចែងចាំង ។ អ្នកអាចជ្រើសរើសផលិតផលថែរក្សាសម្រស់ជាច្រើនដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ន ប៉ុន្តែប្រសិនបើអ្នកចង់បានសម្រស់ស្រស់ស្អាត ស្របពេលដែលអ្នកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការវះកាត់ ឬ ទទួលការព្យាបាលនោះទេ ការយល់ដឹងអំពីគន្លឹះសំខាន់ៗនិងវិធីសាស្ត្រមួយចំនួនក្នុងការថែទាំស្បែកមុខតាមបែបធម្មជាតិពិតជាសំខាន់សម្រាប់អ្នក។ សូមអានគន្លឹះមួយចំនួនខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែមអំពី បទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ និងការសាកល្បងពិតៗ ហើយគន្លឹះទាំងនោះសាកសមសម្រាប់ស្បែកគ្រប់ប្រភេទ ៖

គន្លឹះទី១៖ ត្រូវលាងសម្អាតគឿងសំអាងចេញពីផ្ទៃមុខរបស់អ្នកគ្រប់ពេល

ដំណើរការក្នុងការលាងសម្អាតគ្រឿងសំអាងចេញពីផ្ទៃមុខ គឺសំខាន់ដូចគ្នាទៅនឹងការផាត់មុខដែរ ហើយអ្នកមិនអាចសម្អាតផ្ទៃមុខដោយគ្រាន់តែធ្វើការជូតសម្អាតមុខចេញនោះទេ។ ការសម្អាតផ្ទៃមុខដ៏ត្រឹមត្រូវនៅពេលយប់ គឺជាការថែទាំប្រសើរបំផុតសម្រាប់ ស្បែកមុខរបស់អ្នក។ ការចូលគេងដោយមិនលាងសម្អាតផ្ទៃមុខអោយបានស្អាត ក៏អាចបំផ្លាញប្រូតេអ៊ីនកូឡាជេនរបស់ស្បែក ដែលអាចបណ្តាលអោយស្បែកមុខស្ងួត ឡើងមុន និងមានស្នាមជ្រាវជ្រួញ។ ការអនុវត្តន៍ការលាងសម្អាតគ្រឿងសំអាងចេញពីផ្ទៃមុខអោយបានខ្ជាប់ខ្ជួនជាប្រចាំក្នុងរយៈពេលយូរ អាចជួយឱ្យសុខភាពស្បែករបស់អ្នក ចៀសឆ្ងាយពីបញ្ហាស្បែកមុខផ្សេងៗ ។

គន្លឹះទី២៖ ការទទួលទានអាហារសុខភាពឱ្យបានគ្រប់គ្រាន់

គន្លឹះក្នុងការថែទាំស្បែកមុខដ៏អស្ចារ្យមួយនេះ អាចជួយផ្លាស់ប្តូររបៀបថែទាំស្បែករបស់អ្នកអោយបានប្រសើរឡើង។ ការប្រើប្រាស់ក្រែម និងសេរ៉ូមតែមួយមុខក្នុងការថែទាំស្បែក ដោយមិនបានទទួលទានរបបអាហារសុខភាព គឺត្រូវការពេលវេលាយូរដើម្បីទទួលបានប្រសិទ្ធិភាព។ របបអាហារជំនួយសុខភាពស្បែក និងសក់ គឺមានដូចជា ផ្លែឈើ បន្លែ អាហារប្រភេទគ្រាប់ គ្រាប់ធញ្ញជាតិ និងត្រសក់ ។ ដើម្បីបង្កើនបរិមាណនៃ បន្លែស្រុះ ឬ ឆៅ និង បន្លែ ផ្លែឈើក្នុងរបបអាហារ អ្នកអាចជ្រើសរើសជារបបអាហារដូចជា សាឡាដ ទឹកក្រឡុក និងទឹកផ្លែឈើ ។

គន្លឹះទី៣: ទទួលទានភេសជ្ជៈ ដែលត្រឹមត្រូវ

ទោះបីជាវិធីសាស្ត្រនេះមានភាពប្លែក ក៏ប៉ុន្តែ គន្លឹះចំបងនេះ គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ថែទាំផ្ទៃមុខ ។ យោងតាមអ្នកជំនាញផ្នែកសើស្បែកបានអោយដឹងថា ការជ្រើសរើសភេសជ្ជៈអោយបានត្រឹមត្រូវសម្រាប់ទទួលទាន វាពិតអាច ផ្លាស់ប្តូរស្បែករបស់អ្នក ។ ដូច្នេះ សូមអ្នកយកចិត្តទុកដាក់ចំពោះស្បែករបស់អ្នក ដោយកាត់បន្ថយការទទួលទានជាតិស្ករ និង គ្រឿងស្រវឹង ។ ការធ្វើបែបនេះ អាចអោយស្បែកអ្នក មើលទៅភ្លឺពេញលេញ និងក្មេងជាងវ័យ ។ ភេសជ្ជៈដែលជាជម្រើសល្អសម្រាប់សុខភាពអ្នកនោះ គឺ ទឹក ទឹកផ្លែឈើពណ៌បៃតង ដូចជា ទឹកខាត់ណា តែបៃតង ឬ ទឹកសណ្តែក។

គន្លឹះទី៤: កាត់បន្ថយការយកដៃប៉ះផ្ទៃមុខអោយបានច្រើនតាមដែលអាចធ្វើបាន

ទម្លាប់អាក្រក់បំផុតសម្រាប់សម្រស់អ្នក គឺការយកដៃប៉ះផ្ទៃមុខរបស់អ្នក ។ នៅក្នុងមួយថ្ងៃៗ ដៃអ្នកបានប៉ះជាមួយនឹងវត្ថុជាច្រើន ដែលជាហេតុបណ្តាលអោយកង្វក់ ជាប់ដី សំរាម និងមេរោគជាច្រើន ហើយអ្នកប្រាកដជាមិនចង់អោយរបស់ទាំងអស់នេះប៉ះស្បែករបស់អ្នកនោះឡើយ។ រៀងរាល់ពេលដែលអ្នកយកដៃប៉ះមុខ អ្នកបានបន្សល់ទុកនូវភាពកង្វក់ ខ្លាញ់ និងបាក់តេរីជាច្រើនដែលតោងជាប់នៅនឹងចុងម្រាមដៃរបស់អ្នក ហើយវាអាចបង្ករទៅជាការបញ្ហារលាកស្បែក ឬ ការឆ្លងមេរោគ។

ព័ត៌មានថ្មីៗ

ការបារម្ភអំពីសុខភាពរបស់អ្នកគឺជាកាតព្វកិច្ចរបស់យើង៖ ការបរិភោគអោយមានសុខភាពល្អ
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យធំមួយ ក្នុងចំណោមមន្ទីរពេទ្យនានា នៅប្រទេសកម្ពុជា
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអ្នកជំងឺរបស់យើងនូវបច្ចេកវិទ្យាទំនើបបំផុត
ស្វែងយល់បន្ថែម >

ការបារម្ភអំពីសុខភាពរបស់អ្នកគឺជាកាតព្វកិច្ចរបស់យើង៖ ការបរិភោគអោយមានសុខភាពល្អ
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យធំមួយ ក្នុងចំណោមមន្ទីរពេទ្យនានា នៅប្រទេសកម្ពុជា
ស្វែងយល់បន្ថែម >

មន្ទីរពេទ្យអន្តរជាតិ អរៀនដា ប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអ្នកជំងឺរបស់យើងនូវបច្ចេកវិទ្យាទំនើបបំផុត
ស្វែងយល់បន្ថែម >

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
ត្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

ដៃគូសហការរបស់យើង

០២៣ ២៣២ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩
្រូវការរថយន្តសង្គ្រោះបន្ទាន់.
បើកដំណើរការ24ម៉ោង

Call Orienda
០១៦ ៥៩៣ ៧៨៩ / ០១២ ៥៩៣ ៧៨៩
បើកដំណើរការ24ម៉ោង

ផ្ញើរសារមកកាន់អ៊ីមែលរបស់យើង

ផែនទី និងទីតាំង

Privacy Policy|Terms of Services|Cookies Policy

© 2022 Orienda Internation Hospital

Steung Mean Chey, Khan Mean Chey, Phnom Penh

All rights reserved.